ប្រវត្តិ
សាកលវិទ្យាល័យបាត់ដំបង បានកសាងឡើងនៅ ក្នុងឆ្នាំ ១៩៦៥ និងត្រូវបានសម្ភោធនៅ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៦៨ ក្រោមអធិបតីភាព ព្រះបាទ នរោត្តម សីហនុ- ឆ្នាំ ១៩៧៥ » ១៩៧៩ ៖ គណៈកម្មាធិការ ប៉ុល ពត
- ឆ្នាំ ១៩៧៩ » ១៩៩០ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលយោធា
- ឆ្នាំ ១៩៩៣ » ១៩៩៤ ៖ មូលដ្ឋានប្រតិបត្តិការ រវាង Handicap និង UNTAC
- ឆ្នាំ ១៩៩៤ » ១៩៩៨ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលគ្រូ សាស្រ្តាចារ្យ
- ឆ្នាំ ១៩៩៨ » ២០០៧ ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
- ឆ្នាំ ២០០៧ ៖ សាកលវិទ្យាល័យបាត់ដំបង បានបង្កើតឡើងដោយ អនុក្រិត្យលេខ ២៦ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០០៧ ថ្ងៃទី ០១ ខែ តុលា
- ឆ្នាំ ២០០៨ ៖ ការបើកទ្វារ នៃសាកលវិទ្យាល័យបាត់ដំបង
គោលដៅ
សិស្សនិស្សិតទាំងអស់នឹងទទួលបានដល់ទៅពីរជំនាញដោយសិស្ស និស្សិតទាំងអស់បង់លុយតែមួយជំនាញប៉ុណ្ណោះនៅពេលដែលសិស្សនិស្សិត ចូលឆ្នាំទី ២ សាលាតម្រូវឲ្យជ្រើសរើសជំនាញថ្មីមួយទៀតដែលខុសពីជំនាញដើមរបស់ យើងកំពុងសិក្សា ។ ហេតុនេះហើយ យើងបានទទួលចំនេះដឹងយ៉ាងច្រើនពីសាកលវិទ្យាល័យបាត់ដំបងដែលអាច ឱ្យយើងងាយស្រួលក្នុងការរកការងារធ្វើនិងងាយស្រួលក្នុងការរៀន សូត្របន្តទៅមុខទៀត ។ សាកលវិទ្យាល័យបាត់ដំបងបានបណ្តុះបណ្តាលប្រកបដោយធនធានមនុស្ស ពិតប្រាកដដែលសមស្របទៅតាមតម្រូវការទីផ្សារបច្នុប្បន្ននិងនិស្សិត ដែលបានបណ្តុះបណ្តាលនៅទីនេះពោរពេញទៅដោយចំនេះដឹងបទពិសោធន៍ ប្រកបដោយគុណភាពនិងចីរភាពការងារទាំងនិសិត្សប្រុសស្រីទាំងអស់ ។ បន្ថែមពីនេះទៅទៀតសាកលវិទ្យាល័យបានធ្វើការបណ្តុះបណ្តាលបាន និស្សិតជាច្រើននាក់ក្នុងរយៈពេលកន្លងមក ។ លើសពីនេះទៅទៀតសាកលវិទ្យាល័យបាត់ដំបងមានគោលដៅបាញ់ឆ្ពោះទៅរក ភាពរីកចំរើនទាំងការអប់រំផ្នែកវិទ្យាសាស្រ្តពិត និងទាំងផ្នែកសង្គមហើយថែមទាំងពង្រឹងខាងផ្នែកកសិកម្មឲ្យសមស្រប ទៅតាមប្រទេសកសិកម្ម (ប្រទេសកម្ពុជា) ។បេសកកម្មរបស់សាកលវិទ្យាល័យបាត់ដំបង
និយាយអំពីបេសកកម្មរបស់សាកលវិទ្យាល័យបាត់ដំបងមានបីសំខាន់គឺ៖១. អប់រំ និង បណ្តុះបណ្តាលនិស្សិតគ្រប់កម្រិត និងគ្រប់ប្រភេទប្រកបដោយគុណភាពលើជំនាញ ភាសា វប្បធម៌ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាស្របទៅតាមតម្រូវការជាក់ស្តែងរបស់ ប្រទេសជាពិសេសនៅភូមិភាគពាយ័ព្យ ។
២. សិក្សា ស្រាវជ្រាវ អភិវឌ្ឍន និងផ្សព្វផ្សាយវប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្តៅចូលរួមដោះស្រាយបញ្ហាសង្គមបច្ចេកវិទ្យា និង វិទ្យាសាស្រ្តនៅប្រទេសកម្ពុជា ។
៣. ចូលរួមចំណែកអភិវឌ្ឍនសង្គមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយ រដ្ឋអំណាចមួលដ្ឋាន ស្ថាប័នពាក់ព័ន្ធអង្គការក្រៅរដ្ឋាភិបាល និងសាកលវិទ្យាល័យជាមិត្តនៅលើសាកលលោក ។ សាកលវិទ្យាល័យបាត់ដំបងជា សាកលវិទ្យាល័យ ដ៏ធំមួយដែលសិ្ថត នៅប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជា សាកលវិទ្យាល័យបាត់ដំបងជាសាកលវិទ្យាល័យមួយដែលឈាន មុខគេ ។ហើយមានគោលដៅជាចម្បងគឺបណ្តុះបណ្តាលនិស្សិតគ្រប់ជំនាន់ដើម្បី ទទួលធនធានមនុស្សស្រប ទៅតាមតម្រូវការទីផ្សារអន្តរជាតិឈានមុខគេនៅប្រទេសតតីលោក សាកលវិទ្យាល័យបាត់ដំបង គឺ ជាគ្រឹះស្ថានអប់រំដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ។
អាគារសិក្សា
សាកលវិទ្យាល័យបាត់ដំបងមានអាគារធំៗជាច្រើនខ្នងដូចជា៖- អាគារសម្រាប់សិស្សសិក្សា
- សាលសន្និសីទបណ្ណាល័យ
- ផ្ទះសម្រាប់គ្រូស្នាក់នៅ
- ផ្ទះសម្រាប់សិស្សក្រីក្រស្នាក់នៅ
- មានភោជនីយដ្ឋាន
- មានទីធ្លាធំទូលាយនិងសួនច្បារដ៏ស្រស់ស្អាតហើយថែមទាំងមានបណ្ណាគារនៅក្នុងបរិវេនសាកលវិទ្យាល័យទៀតផង ។
មុខជំនាញបណ្ដុះបណ្ដាល
មុខជំនាញបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យបាត់ដំបងរួមមាន៖មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
- ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា
- ជំនាញវិស្វកម្មសំណង់សីវិល
- ជំនាញវិស្វកម្មនុយក្លេអ៊ែរ
- ជំនាញគណិតវិទ្យា
- ជំនាញគីមីវិទ្យា
- ជំនាញរូបវិទ្យា
- ជំនាញជីវវិទ្យា
- ជំនាញមីក្រូវិទ្យា
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍
- ជំនាញគ្រប់គ្រង
- ជំនាញគណនេយ្យ
- ជំនាញទីផ្សារ
- ជំនាញធនាគារ និងហិរញ្ញវត្តុ
- ជំនាញទេសចរណ៍
មហាវិទ្យាល័យសង្គមសាស្រ្ត និង អភិវឌ្ឍន៍សហគមន៍
- ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ជំនាញនីតិសាស្ត្រ (ច្បាប់)
- ជំនាញកសិពាណិជ្ជកម្ម
- ជំនាញអភិវឌ្ឍន៍ជនបទ
វិន័យក្នុងការសិក្សា
សាកលវិទ្យាល័យបានពង្រឹងយ៉ាងតឹងរឹងខ្ជាប់ខ្ជួនផ្នែកខាងវិន័យ ដូចជាសិស្សនិសិ្សតទាំងអស់តម្រូវឱ្យស្លៀកសំលៀកបំពាក់ខៀវសព្រម ទាំង មានផ្លាកឡូហ្គូដែលបញ្ជាក់ពីឈ្មោះរបស់សាកលវិទ្យាល័យ ។ ហើយនៅពេលដល់ម៉ោងចូលរៀនសិស្សនិស្សិតត្រូវតែចូលរៀនប្រសិនបើ សិស្សនិស្សិតមកជ្រុលម៉ោង ១៥នាទីនោះសាលានឹងបិទទ្វារមិនឱ្យចូលរៀនហើយសាលាមិនអនុញ្ញាតឲ្យ សិស្សនិស្សិតឡូឡានិងបង្កភាពរញ៉េរញ៉ៃ បើសិស្សនិស្សិតមិនគោរពតាមច្បាប់សាលាទេនោះនឹងមានវិធានការផាក ពិន័យដល់សិស្សនិស្សិតនោះហើយសិស្សនិស្សិតដែលមិនបានមករៀនច្រើន សាលាមិនអនុញ្ញាតឱ្យប្រលងឡើយ ។ នៅពេលប្រលងបញ្ចប់ឆមាសសាលាបានរៀបចំវិន័យយ៉ាងតឹងរឹងដោយឱ្យសិស្ស និស្សិតអង្គុយឆ្ងាយៗពីគ្នានិងមានអនុរក្សដើរមើលពីរទៅបីនាក់ នៅក្នុងបន្ទប់ប្រលង ។សាស្រ្តាចារ្យ
សាស្រ្តាចារ្យភាគច្រើនមានកម្រិតសញ្ញាប័ត្រចាប់ពីអនុបណ្ឌិត ឡើងទៅហើយថែមទាំងមានសាស្រ្តាចារ្យជនជាតិបរទេសនិងសាស្រ្តាចារ្យ ជនជាតិខែ្មរដែលកាន់តែធ្វើឱ្យសាកលវិទ្យាល័យបាត់ដំបងកាន់តែមាន ភាពរីកចម្រើន និងបចេ្ចកទេសក្នុងការបង្ហាត់បង្រៀនសិស្សនិស្សិតកាន់តែល្អ ។ ក្នុងនោះដែរសាស្រា្តចារ្យក៏មានភាពរាក់ទាក់សម្រាប់ឱ្យសិស្ស និស្សិតទាក់ទងសួរមេរៀនតាមរយៈផ្ទាល់មាត់តាមរយៈទូរស័ព្ទនិងតាម រយៈអ៊ីនធ័រណិតនេះហើយដែលអាចឱ្យសិស្សនិស្សិតមានទំនុកចិត្តខ្ពស់ ក្នុងការសិក្សា ។បុគ្គលិក
សាកលវិទ្យាល័យបាត់ដំបងក៍មានបុគ្គលិក ច្រើននាក់សម្រាប់បំរើការនៅក្នុងសាកលវិទ្យាល័យដែលបុគ្គលិកទាំង អស់នោះសុទ្ធតែមានសុជីវធម៍មានបុគ្គលិក្ខណៈសមរម្យ រួសរាយរាក់ទាក់ ក្នុងការផ្តល់ពត៌មានផ្សេងៗដល់សិស្សនិស្សិតឱ្យបានដឹង និង បាន យល់ ។សេវាផ្សេងៗនៃសកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបងមានផ្តល់សេវ៉ាវគ្គខ្លីៗដោយឥតគិតថ្លៃ សម្រាប់សិស្សនិស្សិតទាំងអស់ដែលចូលមកសិក្សានៅសាកលវិទ្យាល័យ ដែលធ្វើឱ្យសិស្សនិស្សិតទាំងអស់ឆាប់ចេះឆាប់យល់និងឆាប់ចាប់បាន ក្នុងការសិក្សា ។ ហើយក៏មានកម្មវិធីផ្សេងៗដូចជាការប្រគុំតន្រ្តី ការលេងល្បែងប្រជាប្រិយផ្សេងៗនៅពេលមានបុណ្យទានការនាំសិស្ស និស្សិតចុះទៅទស្សនៈកិច្ចសិក្សានៅតាមបណ្តាខេត្តនានានិងការនាំ សិស្សនិស្សិតទៅដើរលេងកំសាន្តនៅតាមរមនីយដ្ឋាននានា នៅតាមខេត្ត-ក្រុង ។ទំនាក់ទំនង
- ទូរស័ព្ទ៖ (៨៥៥)៥៣ ៩៥ ២៩ ០៥
- ទូរសារ៖ (៨៥៥)៥៣ ៩៥ ២៩ ០៥
- វែបសាយៈ [http:/www.ubb.edu.kh /www.ubb.edu.kh]
- អ៊ីម៉ែលៈ info@ubb.edu.kh
No comments:
Post a Comment