វិធីសាស្ត្រក្នុងការ ដាំដើមល្ហុងឱ្យបានផលច្រើនអត្ថបទថ្មី


ល្ហុង គឺជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​
បរិភោគ​ជា
ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​។ ផ្លែ​ល្ហុង​យើង
​អាច​យក​ទៅ​ជា​បន្លែ​សម្រាប់​ស្ល​ទៀតផង​។​នៅ​ខាងក្រោម​នេះ

ល្ហុង គឺជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​បរិភោគ​ជា ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​។ ផ្លែ​ល្ហុង​យើង​អាច​យក​ទៅ​ជា​បន្លែ​សម្រាប់​ស្ល​ទៀតផង​។​នៅ​ខាងក្រោម​នេះ​ផ​ ប​ហ្សូ​ន អាស៊ី យើង​នឹង​បង្ហាញ​ពីរ​វិធីសាស្ត្រ​នៃ​ការដាំ​ដើម​ល្ហុង​ឱ្យបាន​ផ្លែ​ល្អ​នឹង​ បាន​ផល ច្រើន​។​
១. ការជ្រើសរើស​ពូជ និង​ការត្រៀម​ពូជ​ដាំ​
​ល្ហុង​ដែល​ទុក​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សា​ទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើន មិន​ដាច់​ដើម​មាន​សុខភាព​ល្អ ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឱ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬ​សំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ​) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​

២. ការ​បណ្ដុះ​កូន
​ចំពោះ​ការដាំ​គឺ យក​គ្រាប់​ទៅ​បណ្ដុះ មុន​នឹង​យកទៅ​ដាក់​ដាំ​ក្នុង​ចំការ ។ យក​ដី​ដែល​មាន​ជីជាតិ​ច្រកចូល​ក្នុង​ថង់ប្លាស្ទិក​ខ្មៅ​ដែល​ត្រៀម​ រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ (​ឱ្យ​ដុះ​ពន្លក​សៗ​) ទើប​យក​ទៅ​ដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយ​ពី​ដាក់​គ្រាប់​បណ្ដុះ​ហើយ ស្រោច​ទឹក​ឱ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​កូន​ល្ហុង​លូតលាស់​ល្អ ។ ចំពោះ​ថ្នាល​បណ្ដុះ​កូន ត្រូវ​ប្រក់​រោង​សំណាញ់​ដើម្បី​កុំឱ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំងពេក ។​

៣.​ការរៀបចំ​ដី​ដាំ
​ក្នុង​ការរៀបចំ​ដី​ដាំ ត្រូវ​ភ្ជួរ​ហាលដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ ថ្ងៃ ។ នៅពេល​ភ្ជួរ​លើ​ក​ទី ១ ត្រូវដាក់​ជីលា​មក​សត្វ​ពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣ អារ ។ ក្រោយ​ពី​ភ្ជួរ​រាស់​ហាល​ដី ត្រូវ​លើក​ជា​រង​ដែលមាន​ទទឹង ១,៥ ម៉ែត្រ បណ្ដោយ​ទៅតាម​ស្ថានភាព​ដី ។ នៅលើ​រង ជីករណ្ដៅ​ជា​ជួរ​រណ្ដៅ និ​មួយៗ​ទំហំ ៣ តឹក​បួន​ជ្រុង និង​ជម្រៅ ៣ តឹក ដោយ​ទុក​ចន្លោះ​ពីរ​រណ្ដៅ​មួយ​ទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុង​រណ្ដៅ​និមួយៗ ដាក់​ជីលា​មក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឱ្យ​សព្វ ។​

៤.​ការដាំ​
​ចាប់ផ្ដើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬ​ដើម​ខែ​ឧសភា ដែល​ជា​ដើមរដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ កូន​ល្ហុង​ដែល យក​មក​ដាំ​មាន​អាយុ ៤៥ ថ្ងៃ​និង​ត្រូវ បាន​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្ដៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្ដៅ​លុប​សង្កត់​ឱ្យ​ណែន រួច​យក​កម្ទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឱ្យ​ជោគ ។ ក្នុង​មួយ​រណ្ដៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ ។​

៥.​ការថែទាំ​
​នៅពេល​ល្ហុង​នៅ​តូច ត្រូវ​ស្រោច​ទឹក ១ ថ្ងៃ​ម្ដង ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅលើ​ស្លឹក​រហូត​ដល់​ល្ហុង​ធំ​ចេញ​ផ្កា​គួរ បញ្ចូល​ទឹក​នៅ​តាម​ចន្លោះ​រង ៣ ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឱ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក ។ ក្រៅ​ពី​ការ​ស្រោច​ទឹក ឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ឫស​ល្ហុង​មួយចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការប្រមូល​ផល​លើក​ទី ២ ។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ​ដូច្នេះ ត្រូវ​កាច់​មែក​ងាប់ៗ​នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំឱ្យ​មាន​ភាព​ស៊ុបទ្រុប​ឱ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់ ។ គួរប្រើ​ជី​កែង ចំនួន ៥ គីឡូក្រាម សម្រាប់​បំប៉ន​ដោយ​ដាក់​នៅ​ក្បែរ​គល់​មួយ​រណ្ដៅ​បន្តិចៗ ។​ក្នុង​ការដាំ​ល្ហុង​នេះ តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើឱ្យ​ស្លឹក​ស្រ​ពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្ដង ជំងឺ​ពុក​ឫសកែវ​ធ្វើឱ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការចេញ​ផ្លែ ជំងឺឆ្កួត​ត្រួយ ធ្វើឱ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការចេញ​ផ្លែ ។
​ចំពោះ​វិធានការណ៍​កម្ចាត់ បើ​ល្ហុង​នៅ​តូច​ត្រូវ ដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល ។ ចំពោះ​សត្វល្អិត​មាន​ក្រា​មរោម​ផ្លែ ដែល​ធ្វើឱ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ ។
៦.​ការប្រមូល​ផល​
​ក្រោយ​ពេល​ដាំ​បាន​រយៈពេល ៥​ខែ ត្រូវ​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់ ។ ការ​បេះ ធ្វើ​ឡើង​បន្ត​បន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយ​ពី​បេះ​លើក​ទី ១ រហូត​ដល់​ខ្សោយ ទើបកាប់​ដើម​ចាស់ចោល និង​ដាំ​ថ្មី​ឡើងវិញ ដូច្នេះ​ល្ហុង​បើ​គិត​ទៅ​ក៏​មិន​ស្រួល​ក្នុង​ការដាំដុះ​ប៉ុន្មាន​ទេ​ទាល់តែ​ មាន​បទពិសោធន៍​ទើប​ដាំ​បាន​ផល​ល្អ​៕
ប្រភព
Popzone Asia

No comments:

Post a Comment