ដំណាំឪឡឹក


មានដំណាំយកផ្លែជាច្រើប្រភេទដែលស្ថិតក្នុងក្រុមបន្លែផង និងជាដំណាំហូបផ្លែ ផង ដូចជាដាំណាំ ឪឡឹកជាដើមវាត្រូវបានគេបរិភោគផ្លែខ្លីៗ
ក្រមួយចំនួនដែលមិនសំបូរបន្លែ ប៉ុន្តែដោយឡែកប្រទេសភាគច្រើនតែងតែបរិភោគផ្លែទុំ ជាបង្ហែមហើយមានប្រជាប្រិយភាពខ្លាំងស្ទើរពេញពិភពលោក ការនិយមចូលចិត្តបរិភោគ ដោយយោងទៅតាមរស់ជាតិនិងសារធាតុផ្សេងៗ សម្រាប់ទ្រទ្រុងរាងកាយ ដូចក្នុងតារាង អាហាររូបត្ថម្ភ។ តារាងអាហាររូបត្ថម្ភទម្ងន់១០០ក្រាមបរិភោគបាន។
១០០ផ្លែទុំ ខ្នាតបរិភោគ ទឹក ក្រាម ថាមពល គីឡូ ប្រូតេអ៊ីន ក្រាម ប្រេង ក្រាម វិតាមីនបេ មីលីក្រាម វិតាមីនសេ មីលីក្រាម កាលស្យូល មីលីក្រាម ដែក មីលីក្រាម
៩៥ , , , ,០៤ ១១ ,
II.បច្ចេកទេសដាំដុះ .ការជ្រើសរើសពូជ           នៅក្នុងការដាំដុះពូជជាកត្តាសំខាន់យ៉ាងចម្បងជាងគេ ហើយមានជាច្រើនប្រភេទ មានពូជស្រាលកណ្តាល និងធ្ងន់ពូជទាំងនេះមិនអាចសមស្របក្នុងការដាំដុះ គ្រប់តំបន់ នោះឡើយមានពូជខ្លះសមស្របនិងអាកាសធាតុ ជាក់ពូជខ្លះសមស្របនិងអាកាសធាតុ ក្តៅ ហើយសុទ្ធសឹងជាពូជបង្ហាត់ហាយព្រីតអែហ្វ១ មិនអាចយកគ្រាប់មកទុកពូជបាន ឡើយ ព្រោះវាត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនលើពីភពលោក។ ប៉ុន្តែក្នុងនោះពូជ ដែលផលិត ដោយក្រុមហ៊ុនតំបន់អាស៊ីដូចជា ជប៉ុន តៃវ៉ាន់ ថៃ ចិន វៀតណាម ភាគច្រើន អាចដុះលូតលាស់បានល្អនៅក្នុងប្រទេសកម្ពុជាយើង ដោយឡែកពូជប្រពៃណីដែលធ្លាប់ បានដាំដុះនៅក្នុងតំបន់ជុំវិញទន្លេសាបមុនសម័យសង្រ្គាមត្រូវផុតពូជទាំងស្រុងជាពិសេស នៅតំបន់ព្រំប្រទល់ខេត្តកំង់ធំ និងខេត្តសៀមរាប (កំង់ឃ្លាំង ដំដែក កំង់ចិន វាល ក្រោម)។ វិធីសាស្រ្តក្នុងការជ្រើសរើសពូជមានដូចជា ត្រូវយល់ដឹងពីប្រភពថ្ងៃ ខែ ឆ្នាំ ផលិតភាពសុទ្ធ អាយុកាលលូតសាល់ជាពិសេសគឺពូជដែលបានណែនាំឲ្យប្រើប្រាស់។  .ការជ្រើសរើសដីនិងការរៀបចំដី -   ការជ្រើសរើសដី៖ ដើម្បីឲ្យការដាំដុះទទួលបានជោគជ័យល្អ គេត្រូវជ្រើសរើសដី ដោយផ្អែកតាមលក្ខខ័ណ្ឌ ដូចតទៅប្រភេទដីល្បប់ ដីល្បាយខ្សាច់ ដីក្រហមជើងភ្នំ ដីខ្មៅ ខ្ពង់រាប ដែលមានជីវជាតិល្អ ស្រទាប់ដាំដុះជ្រៅជ្រាប ទឹកបានរហ័សដែលមាន ប៉េហាស (PH) ពី៥-,៨ ជាមធ្យមជាពិសេសមិនត្រូវយកដីដាំដំណាំអម្បួរត្រសក់ ននោង ល្ពៅ ម្រះ ឃ្លោក ពីររដូវមួយមកដាំឪឡឹកបានឡើយ ហើយម្យ៉ាងទៀតវាមិនឆ្លើយតបទៅនិង ប្រ ភេទដីឥដ្ឋខ្លាំងឡើយ។ -   រៀបដីដំបូងត្រូវរាស់យកកាកសំណល់ផ្សេងៗនិងស្មៅ​ចង្រៃចេញពីចំការឲ្យបាន ស្អាត បន្ទាប់មកភ្ជួរដីហាល ទុកឲ្យបានយូរថ្ងៃធ្វើឲ្យដីស្ងួត សម្លាប់ពពួកសត្វល្អិត និងកត្តា ចង្រៃផ្សេងៗ ក្រោយមកបំបែកដីឲ្យល្អិត និងកៀរឲស្មើ។ ការភ្ជួរនិងរាស់ត្រូវធ្វើឡើងឲ្យ បានចំនួន ២ ទៅ ៣ ដង ធ្វើឲ្យដីធូរមានបន្ទុកខ្យលគ្រប់គ្រាន់ ។ ក្រោយពីភ្ជួរនិងរាស់រួច ហើយត្រូវលើករងដោយនង្គ័ល ត្រាក់ទ័រ គោយន្ត ឬ ដោយចបឲ្យមានទទឹង ១,៥ម កម្ពស់ រង ២៥-៣០ សង់ទីម៉ែយ្រ បន្ទាប់មកយកជីធម្មជាតិ ឬ ជីកំប៉ុស្តមកដាក់ចំកណ្ដាលរង ដោយប្រើ ១៨-២០តោន និងជី១៥.១៥.១៥ ចំនួន ២០០គក្រ លើផ្ទៃដីមួយហិត ក្រោយមក ពូនរងលុបដីឲ្យជិតកៀរឲ្យស្មើរ ហើយគ្រប់ចំបើង ឬ គ្របកៅស៊ូ (កៅស៊ូគ្រប់ដីដំណាំ ) ឲ្យជិតទើបធ្វើការដាំដុះបាន។ ៣.ការដាំដុះ           គេអាចដាំដុះស្ទើរពេញមួយឆ្នាំប៉ុន្តែសំខាន់បំផុតអាស្រ័យទៅតាមតំបន់។តំបន់វារាប និងមាត់ទន្លេបាសាក់ទន្លេមេគង្គ និងទន្លេសាបគេអាចដាំពីខែតុលា វិច្ឆិកា ធ្នូ និងមករា អាចប្រមូលផលនៅខែធ្នូខែមករា និងកុម្ភៈ។ ប៉ុន្តែចំបោះតំបន់ខ្ពង់រាប និងតំបន់ភ្នំ គេអាច ដាំពីខែ ឧសភា មិថុនា កក្កដា សីហា កញ្ញា និង តុលា ។ការជ្រើសរើស រដូវកាលគឺ សំដៅទៅលើលក្ខខណ្ឌអាកាសធាតុ វាអាចដុះលូតលាស់ចន្លោះពី១៥ អង្សា ទៅ ៣៥អង្សាសេ។ វាត្រូវការទឹកភ្លៀងដំណាក់កាលលូតសាល់រយៈពេល៣ខែចំនួន ១២០ ទៅ ១៨០មម ជាមធ្យមប្រចាំឆ្នាំ១២០មម និង សំណើមបរិយាកាស ៥០% ជាមធ្យម ។ គេអាច ដាំឪឡឹកបានច្រើនវិធី អាស្រ័យទៅតាមតំបន់ដាំដុះ គឺដាំដោយគ្រាប់ផ្ទាល់ និងដាំដោយ កូនបណ្តុះ។ .ការដាំដោយគ្រាប់ផ្ទាល់៖ មុនពេលដាំគេត្រូវយកគ្រាប់ពូជទៅហាលថ្ងៃរយ៖ពេលពីរម៉ោង បន្ទាប់មកយកគ្រាប់ពូជ ទៅត្រាំជាមួយសូលុយស្យុងកាប់តង់ ៥០% រយ៖ពេល២៥-៣០នាទី ឬ គេអាចយក កាប់ តង់ ២,-៣ក្រាមលាយ ជាមួយគ្រាប់ពូជទម្ងន់១គក្រ ទោះបយកទៅដាំ។ មុនដាំគេកាប់ រណ្តៅនៅរងចន្លោះ១ម ជម្រៅរណ្តៅ៧-៨សម បន្ទាប់មកយកថ្នាំប្រភេទ ហ្វរ៉ាដង់ ចំនួន ១០ គក្រ ក្នុង១ហិកតា ដាក់បាតរណ្ដៅ បន្ទាប់មកទើបដាំ១រណ្ដៅ២-៣គ្រាប់ ហើយ គ្រាប់ កំទេចចំបើងស្ងួតពីលើទើបស្រោចទឹកតាមក្រោយមួយថ្ងៃ ២លើក។  .ការដាំដុះដោយកូនបណ្តុះ៖  ក្រោយពីយកគ្រាប់ពូជទៅត្រាំ និងសូលុយស្យុងកាប់តង់រួចមកគេយកទៅបណ្តុះ ក្នុង កន្ទោងស្លឹកត្នោត ស្បោងកៅស៊ូដែលច្រកបំពេញដីដែលបានផ្សំជាមួយជីជាតិ ៥ភាគ កំប៉ុស្ត ៣ភាគ ដីខ្សាច់១ភាគ និងអង្កាច់ ១ភាគ លាយបញ្ចូលគ្នា ហើយដាក់គ្រាប់ ក្នុងកន្ទោង ហើយយកទៅតម្រៀបនៅកណ្តាលវាលគ្របចំបើង ស្ងួតបន្ទាប់មកស្តោចទឹក ឲ្យជោកព្រឹកល្ងាច។៤៨ម៉ោងក្រោយមកយកចំបើងនោះចេញបន្ទាប់មកទៀតរយៈពេលថ្ងគេ ស្រោចសូលុយស្យុងកាប់តង់,ស៊ីណែបឬបេណូមីល លាយកំរិត ១០កក្រ លាយទឺក ១៥លីត្រ ទើបអាច យក ទៅ ដាំ បាន ។គេដាំមិនឲ្យលើស៤-៥ថ្ងៃ ក្រោយបណ្ដុះឡើយ គឺឪឡឹកមានស្លឹក២ធម្មតាមួយហិកតាគេប្រើគ្រាប់ពូជ ២ទៅ៣គក្រ។  .ការស្រោចស្រព ដំណាំនេះត្រូវការទឹកជាមធ្យមចាប់ពីវាដុះរហូតដល់វាចេញផ្កាឈ្មោលតែក្រោយពិឪឡឹកចេញក្ដឹបវាត្រូវការទឹកកាន់តែខ្លាំងរហូតដល់ផ្លែចាប់ផ្ដើមដាក់ជាតិសក្ករ។គេអាចស្រោចរៀងរាល់ថ្ងៃឬ២ថ្ងៃម្ដងទៅតាមប្រភេទដីនិងអាកាធាតុ។ប៉ុន្តែវាអាចរស់ដោយសារទឹកភ្លៀងឬសំណើមដីប្រមាណ៧០ទ)៨០%។ចំពោះការដាំនៅលើដីល្បប់ល្បាយខ្សាច់ តាម មាត់ទន្លេ គេដាំមិនប្រើប្រព័ន្ធស្រោចស្រពឡើយ ភាគច្រើនប្រើប្រាស់ សំណើមក្នុងដី ជាធម្ម ជាតិ  និងសំណើម បរិយាកាសរហូតដល់ឪឡឹកជិតបានប្រមូលផល នោះទើបគេ បន្ថយការស្រោចទឹក។  .ការជ្រំជ្រោយដី           ប្រយោជន៍នៃការជ្រំជ្រោយដី គឺធ្វើឲ្យដីធូរ បន្ថយការដុះស្មៅ សំរួលដល់បន្ទុក ខ្យល់ចេឡចូលបានល្អធ្វើឲ្យដីរក្សាសំណើមបានយូរបង្កឲ្យសារធាតុរលួយបានលឿន ឬស ឪឡឹកលូតសាល់ល្អស្រូបជីជាតិបានរហ័ស ទៅចិញ្ចឹម សេរីរាង្គរបៀបជ្រំជ្រោយដី គឺគេជ្រំ ជ្រោយដីឲ្យផុសពេញផ្ទៃរង ហើយពូនលុបគល់ឪឡឹកឲ្យជិតរយៈពេល ១៥-១៨ ថ្ងៃ ក្រោយដាំ។ក្រោយពីជ្រំហើយត្រូវកាតស្លឹក និងខ្នែងដែលដុះពីថ្នាំងទី១-២ បន្ទាប់មកកប់ ទងឪឡឹកទៅក្នុងដី ដើម្បីឲ្យឬសថ្មីដុះចេញពីថ្នាំងទាំងនោះ ជំនួយដល់ការលូតលាស់ បន្ថែទៀត។  ៦.ការដាក់ជីបំប៉ន           ឪឡឹកក៍ដូចដមណាផ្សេងទៀតដែរ វាទាមទារឲ្យមានការផ្តល់ជីឲ្យបានគ្រប់គ្រាន់ ទៅតាមតម្រូវការរបស់វាក្នុង វគ្គនីមួយៗដូចនេះគេចែកចេញការដាក់បន្ថែមជីចំនួន ៣ លើកដូចតទៅ៖ 1.     ការស្រោចបំប៉នលើកទី១៖នៅក្នុងវគ្គនេះឪឡឹកត្រូវការសារធាតុអាសូតច្រើនជាងគេក្នុងកំឡុង១០ថ្ងៃក្រោដាំដូចនេះត្រូវយកជិអ៊ុយរ៉េចំនួន១៥ក្រាមលាយទឹក២០លីត្រ ស្រោចចំគុម្ភហើយស្រោចទឹកលាងតាមក្រោយក្នុង ១ ហ/ត អាចប្រើជីអស់ ចំនួន ៣៥ ទៅ ៤០ គីឡូក្រាម។ 2.     ការដាក់ជិបំប៉នលើកទី២៖ នៅក្នុងវគ្គនេះវាត្រូវការសារធាតុទាំង៣មុខគឺ អាសូត ផូស្វ័រ និងប៉ូតាស្យូម ដូចនេះ គេត្រូវយកជី១៥.១៥.១៥ ចំនួន២៥ទៅ៣០ក្រាម ក្រោយពិដាំបានរយៈពេល២០ទៅ២៥ថ្ងៃ ដោយដាក់ជុំ វិញ គល់ ហើយកាប់ដី លប់ឲ្យជិតនិងស្រោចទឹកឲ្យជោកក្នុង១ហត អាចប្រើ២០០ទៅ២៥០គីឡូក្រាម។ 3.     ការដាក់ជិបំប៉នលើកទី៣៖ នៅក្នុងវគ្គចុងក្រោយនេះ គេតែងតែដាក់ជី២ ប្រភេទ រួមគ្នា គឺជីអ៊ុយរ៉េ និងជីប៉ូលតាស្យូម ដើម្បីឲ្យឪឡឹកទុំក្រហមមានរសជាតិផ្អែម។ ចំនួនជីអ៊ុយរ៉េពី៤៥ទ)៥០គក្រ ជីប៉ូតាស្យូម ៥០% ចំនួន៤៥-៥០គ.ក្រ លាយ បញ្ចូលគ្នា ហើយដាក់លើផ្ទៃដី ១ ហ/ត ក្រោយពីឪឡឹកផ្លែធំ (តាមប្រភេទ​ពូជ) មុន ប្រមូលផលពី ១៥ ទៅ ២៥ ថ្ងៃ។ III-អំពីជម្ងឺ និងវិធាការការពារ           ឪឡឹកតែងទទួលរងនូវជម្ងឺច្រើនប្រភេទដែលបង្កឡើយដោយមេរោគ៣ក្រុមធំៗ គឺបង្កដោយវីរុស ផ្សិត និង បាក់តេរី…………។ 1.     ក្រុមជម្ងឺបង្កដោយក្រុមវីរុស៖ វ�
អត្ថបទបញ្ចូលដោយ : ly saravuth

No comments:

Post a Comment